ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំប្រតិភូក្រសួងទេសចរណ៍ គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន

កោះកុង នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំប្រតិភូក្រសួងទេសចរណ៍ គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន នៅភូមិឆ្មាបាត់ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ឯកឧត្ដមរដ្ឋមន្រ្តី សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀ បាញ់ រួមទាំងឯកឧត្តម ទៀ សីហា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ម្តាយក្មេក ម្តាយបង្កើត ជីដូន និងជីទូត ប្រកបដោយព្រហ្មវិហារធម៌។ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធលោកយាយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Koh Kong, 23 November 2023 – His Excellency Mr. SOK Soken, Minister of Tourism, led a delegation from the Ministry of Tourism to pay their last respects to the late YIP Thamkesone, the mother-in-law of Samdech Pichey Sena TEA Banh in Chhmar Bat village, Stung Veng commune, Khemarak Phoumin city. His Excellency the Minister expressed his deepest condolences to Samdech Pichey Sena TEA Banh and Lok Chumteav TAO Toeun TEA Banh, as well as to His Excellency TEA Seiha and Lok Chumteav, and to the families for the loss of their mother-in-law, mother, grandmother, and great-grandmother.