នាវាទេសចរណ៍ពីរ បានចូលចតនៅក្រុងព្រះសីហនុដើម្បីទស្សនាសក្តានុពលទេសចរណ៍ឆ្នេរ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ AIDA BELLA សញ្ជាតិ ITALY មកពីប្រទេសសិង្ហបុរី ផ្ទុកភ្ញៀវទេសចរ សរុប ២០០៥ នាក់ ស្រី ១០៤៨ មាន នាវិក ៦៣១ នាក់ ស្រី១២២ នាក់។
ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS មកពីប្រទេសវៀតណាមផ្ទុកភ្ញៀវទេសចរ សរុប ១៨០៣នាក់ ស្រី ១០៤៨ មាននាវិកសរុប ១០៤០នាក់ ស្រី២៣០នាក់។
ជាទូទៅភ្ញៀវបានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ វត្តក្រោមជាដើម។ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានសម្របសម្រួលទទួលបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ។