|

នាអំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាន២០២៤ នៅប្រទេសឡាវ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

វៀងចន្ទន៍ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ – នាអំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាន២០២៤ នៅប្រទេសឡាវ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការ បានយល់ស្របលើយន្តការ និងចក្ខុវិស័យរួមសម្រាប់បង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍អាស៊ានក្រោយឆ្នាំ២០២៥ ដើម្បីធ្វើយ៉ាងជំរុញកំណើនមួយប្រកបដោយចីរភាព សម្រាប់តំបន់អាស៊ានទាំងមូល។