|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបជាមួយ លោក Brian McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC)

វៀងចន្ទន៍ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបជាមួយ លោក Brian McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដើម្បីពិភាក្សាអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជនក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពប្រកួតប្រជែង ភាពធន់ និងនិរន្តរភាព។ ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោក Brian McFeeters បានប្ដេជ្ញាជំរុញកិច្ចសហការក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងបរិវត្តកម្មឌីជីថលសម្រាប់ឧស្សាហកម្មទេសចរណ៍នៅកម្ពុជា។