កម្មវិធីលែងកូនត្រីនិមិត្តរូប អបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធីលែងកូនត្រីនិមិត្តរូប អបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលសាលាខេត្ត តំណាងអង្គទូតនៃបណ្តាប្រទេសមេគង្គបូកមួយ និងប្រទេសជាមិត្ត និងបវកញ្ញា Universal Woman សរុបប្រមាណ ១០០នាក់ នៅទីតាំងស្របតាមដងស្ទឹងសៀមរាប ខេត្តសៀមរាប។
ពិធីព្រលែងកូនត្រីនិមិត្តរូបនាពេលនេះ គឺជាផ្នែកមួយដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដែលបាននឹងកំពុងប្រារព្ធឡើងនៅខេត្តសៀមរាប ដ៏ស្រស់ត្រកាលរបស់កម្ពុជា ក្នុងបរិបទដែលពិភពលោកទាំងមូល បាននឹងកំពុងចាប់ផ្តើម មានស្ថានភាពល្អប្រសើរឡើងវិញសម្រាប់វិស័យទេសចរណ៍។
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5419-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5420-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5421-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5422-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5423-1024x768.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5424-1024x768.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5425-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5426-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5427-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5428-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5429-1024x768.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5430-1024x768.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5431-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5432-1024x768.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5433-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5434-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5435-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5436-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5437-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5438-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5439-1024x768.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5440-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5442-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/03/IMG_5443-1024x683.jpeg)