|

កម្រងរូបភាពអនុស្សាវរីយ៍រយៈពេល៣ថ្ងៃក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨

កម្រងរូបភាពអនុស្សាវរីយ៍រយៈពេល៣ថ្ងៃក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ព្រមទាំងចូលរួមជំរុញយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤ ដែលក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន បានរៀបចំឡើងក្រោមប្រធានបទ “ទន្លេដើម្បី សន្តិភាព និងការអភិវឌ្ឍ” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាបកន្លងមកនេះ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួម ចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។ នៅក្នុងព្រឹត្តិការណ៍នេះដែរមាននូវសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចជា៖
១- ការជិះទូកកម្សាន្ត
២- មហោស្រពម្ហូបអាហារមេគង្គ
៣- ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ
៤- ការវាយកូនហ្គោល
៥- សិល្បៈសូនរូប
៦- ការតាំងពិព័រណ៌រូបភាពសត្វស្លាប
៧- ការតាំងពិព័រណ៍ត្រី
៨- ការតាំងពិព័រណ៍តុក្តតា
៩- ពិធីបណ្តែតកន្ទោង
១០- ទស្សនីយភាព សិល្បៈមហាជន និងល្ខោនស្បែកធំ
១១- យុទ្ធនាការសំអាតបរិស្ថានតាមក្រុង
១២- កីឡាបាញ់ធ្នូ
១៣- ការប្រឡងប្រជែងអានអត្ថបទ
១៤- ពិធីព្រលែងកូនត្រី
១៥- ការជិះកង់កម្សាន្ត
១៦- ស្តង់លក់ទំនិញ
១៧- ការកម្សាន្តនៅ Pub Street និងកម្មវិធីផ្សេងៗជាច្រើនទៀត។
ក្រៅពីកម្មវិធីកម្សាន្តខាងលើនេះក៏មានការចូលរួមពីសិល្បៈករល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាយើងដូចជា ៖
១- លោក ជា ដេវីត
២- លោក ណាំ ប៊ុណ្ណារ័ត្ន
៣-លោក ណារិន
៤-កញ្ញា ថាន់ នឿថង
៥-កញ្ញា បាន មុន្នីល័ក្ខ
៦-លោក ម៉ៅ ហាជី
៧-លោក សាយ កែវសុខ
៨-លោក យ៉ាត ជាតិ
៩- កញ្ញា រ៉ត ចាន់ឌីន
១០- លោក ស៊ុ សុវណ្ណារ៉ាក់
១១- លោក ចាន់ សុបញ្ញា
១២-កញ្ញា សំ លីដា រួមទាំងសិល្បៈករដែលស្ថិតក្នុងខេត្តសៀមរាបជាច្រើននាក់ទៀត ដូចជា៖

  • ក្រុមធុងបាស់ : យ៉ត ភូមិព្រះដាក់
  • ក្រុមស្គរដៃ : ឃុំត្បែងស្រុកបន្ទាយស្រី
  • ក្រុមរបាំ : ក្រុមសិល្បៈវប្បធម៌ ខ្មែរអង្គរ
  • ក្រុមស្បែកធំ : ក្រុមសិល្បៈស្បែកធំ វត្តរាជបូព៌។