ខេត្តសៀមរាបត្រៀមចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃទី១៦-១៧ ខែមីនា ខាងមុខនេះ
ខេត្តសៀមរាបត្រៀមចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃទី១៦-១៧ ខែមីនា ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ព្រមទាំងចូលរួមជំរុញយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤ ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បី សន្តិភាព និងការអភិវឌ្ឍ” ។