ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Ahn Tea Won ប្រធានគម្រោងក្រៅប្រទេស នៃក្រុមហ៊ុនអិនធូរអឹម ខូអិលធីឌី (Next Total Management) ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងទីក្រុងទេសចរណ៍ឆ្លាតវៃសម្រាប់ខេត្តសៀមរាប
ភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Ahn Tea Won ប្រធានគម្រោងក្រៅប្រទេស នៃក្រុមហ៊ុនអិនធូរអឹម ខូអិលធីឌី (Next Total Management) ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងទីក្រុងទេសចរណ៍ឆ្លាតវៃសម្រាប់ខេត្តសៀមរាប។
ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងអនុវត្តលើគម្រោងទីក្រុងទេសចរណ៍ឆ្លាតវៃ សម្រាប់ខេត្តសៀមរាប ប្រកបដោយប្រសិទ្ធភាព ស្របពេលដែលក្រសួងទេសចរណ៍បានដាក់ចេញយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” កម្មវិធីផ្សេងៗនៃ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” រួមជាមួយ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤” ពិសេសការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌អង្គរវត្តរបស់កម្ពុជាឲ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរ និងជំរុញលំហូរភ្ញៀវទេសចរកូរ៉េ មកកាន់កម្ពុជាឲ្យកាន់តែច្រើន៕