កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តក្នុងការពង្រឹងការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា-ស្បារនៅខេត្តព្រះសីហនុ

កិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តក្នុងការពង្រឹងការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា-ស្បារនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តក្នុងការពង្រឹងការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា-ស្បារនៅខេត្តព្រះសីហនុ” ដោយ មានការចូលរួមពីឧត្តមសេនីយ៍ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាល-អភិបាលរងក្រុងព្រះសីហនុ ក្រុងកោះរ៉ុង សមត្ថកិច្ចជំនាញ ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍នៃមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវយ័ និងម៉ាស្សា-ស្បារ សរុបចំនួន៦២នាក់ ស្រី១៥នាក់។