|

សម្រស់ខេត្តកែប នារដូវវស្សា

ខេត្តកែបខេត្តនៅជាប់ឆ្នេរសមុទ្រ ដែលមានលក្ខណៈពិសេស ដោយមានឧទ្យានជាតិនៅចំកណ្តាលទីក្រុង និងមានតំបន់ទេសចរណ៍ជាច្រើន រួមមាន ប្រភេទរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ។

រដ្ឋបាលខេត្តកែប បាន និងកំពុងអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងទៀត រួមជាមួយនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ចូលទៅកាន់តំបន់នោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទៅលេងកម្សាន្តកាន់តែច្រើន ៕