ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ចម ក្រស្នា បានចូលរួមកម្មវិធីពិសាអាហារពេលល្ងាចដែលរៀបចំដោយ លោកជំទាវ ដេវីយានី ខូបរ៉ាហ្គាដ
ភ្នំពេញ, នាល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ចម ក្រស្នា បានចូលរួមកម្មវិធីពិសាអាហារពេលល្ងាចដែលរៀបចំដោយ លោកជំទាវ ដេវីយានី ខូបរ៉ាហ្គាដ (Devyani Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដេីម្បីអបអរសាទរការបេីកសម្ពោធជេីងហោះហេីរត្រង់កម្ពុជា -ឥណ្ឌា នាពេលដ៏ខ្លីខាងមុខនេះ ដែលមានគោលបំណងជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រេីនថែមទៀត។