|

ទិដ្ឋភាពទីរួមខេត្តកំពត មើលពីលើអាកាស

ខេត្តកំពត មានចម្ងាយប្រមាណ១៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលជាខេត្តស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា មានឆ្នេរសមុទ្រប្រវែង៨០គីឡូម៉ែត្រ និងជាខេត្តឆ្នេរសមុទ្រធំជាងគេទី៣ ក្នុងប្រទេសកម្ពុជា ។

ខេត្តកំពត សម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ រមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រ និងមានសំណង់អគារប្រវតិ្តសាស្ត្រសម័យអាណានិគមជាច្រើនសម្រាប់ភ្ញៀវទស្សនា និងស្វែងយល់អំពីតំបន់រមណីយដ្ឋាន និងសំណង់ទាំងនោះផងដែរ ៕