សិក្ខាសាលាស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការ និងការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងវិស័យទេសចរណ៍
ខេត្តកំពង់ស្ពឺ)៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងសិក្ខាសាលា ស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការ និងការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងវិស័យទេសចរណ៍ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ៕