|

វគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញបដិសណ្ឋារកិច្ច និងការគួរសមភ្ញៀវ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងទេសចរណ៍

ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ – ក្រសួងទេសចរណ៍បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញបដិសណ្ឋារកិច្ច និងការគួរសមភ្ញៀវ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងសិក្ខាកាមដែលជាតំណាងមកពីមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ សរុបប្រមាណ ១០០នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ប្រកបដោយសមត្ថភាព និងគុណភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការក្នុងឧស្សាហកម្មទេសចរណ៍។

ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ជាការងារអទិភាពដ៏សំខាន់សម្រាប់ក្រសួងទេសចរណ៍ក្នុងការឆ្លើយតបទៅនឹងការដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយុទ្ធសាស្រ្ត ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្នទេសចរណ៍ ដោយត្រូវឈរលើមូលដ្ឋានទាមទារឱ្យមានការគិតគូរខ្ពស់ ជាពិសេសស្របតាមផែនការ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” ។