|

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ (ឧទ្យានជាតិគិរីរម្យ) គឺជារមណីយដ្ឋានទេសរចណ៍ ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចជាតិ និងអន្តរជាតិ

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលមានឈ្មោះល្បីល្បាញថា ឧទ្យានជាតិគិរីរម្យ ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិចតា ព្រមទាំងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា ។

ឧទ្យាន ជាតិ គិរីរម្យ គឺ ជា រមណីយដ្ឋាន ទេសចរណ៍ ធម្មជាតិ ដែលសម្បូរពោរពាសទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹង ទេសភាព ល្អ ប្រណិត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅ ដោយ ដើម ស្រល់ ធម្មជាតិ ជាមួយនឹងជ្រោះជ្រង និងទឹក ធ្លាក់ ជា ច្រើននៅលើកំពូលភ្នំ ។ ជាមួយគ្នានេះ ការរៀបចំសម្បទាទេសចរណ៍នៅក្នុងឧទ្យាន ក៏មានគ្រប់លក្ខណៈ ដើម្បីតម្រូវការសម្រាកលំហែរបស់អ្នកទេសចរជាតិ និងអន្តរជាតិផងដែរ ក្នុងនោះ គោលដៅទាក់ទាញសំខាន់ៗជាច្រើន ក្នុងគោលដៅទាំងអស់នៃឧទ្យាន មានដូចជា៖
១. រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត
២. រំហើយ គិរីរម្យ រីស៊ត
៣. បឹងចំការតែ
៤. ភូមិដំណាក់ដំរី
៥. ទឹកធ្លាក់ឆៃយ៉ា
៦. បឹងប៉េសេ
៧. ឧទ្យានបោះតង់
៨. ទឹកធ្លាក់អូតាសេក ។

#kingdomofwonder #tourismcambodia #visitcambodia