ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ លោក Li Meng Chen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារ
ភ្នំពេញ,ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤-ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ លោក Li Meng Chen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារ ព្រមទាំងរាយការណ៍អំពីកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍នានា។ ក្នុងជំនួបនោះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានលើកឡើងពីការចូលរួមរបស់ក្រុមហ៊ុន ជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ស្របតាមគំនិតផ្ដួចផ្ដើម «បង្កើន៥ អភិវឌ្ឍ៣» ដែលដាក់ចេញដោយក្រសួងទេសចរណ៍។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះ បានវិនិយោគលើការសាងសង់គម្រោងផ្លូវថ្នល់ គម្រោងផ្លូវទឹក ហេដ្ឋាររចនាសម្ព័ន្ធចម្រុះ អាកាសយានដ្ឋានអន្តរជាតិខ្នាតF4 កំពង់ផែទឹកជ្រៅ រួមទាំងគម្រោងជាច្រើនទៀតនៅក្នុងតំបន់តារាសាគរ ដែលបានចូលរួមជំរុញលំហូរភ្ញៀវទេសចរយ៉ាងច្រើនទៅកាន់ខេត្តកោះកុង។