ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)
ភ្នំពេញ, ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដែលមានការចូលរួមពីសមាសភាពតំណាងផ្នែករដ្ឋចំនួន ៨ក្រសួង/ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជនចំនួន ០៧ស្ថាប័នផងដែរ។ តំណាងផ្នែករដ្ឋ និងឯកជនទាំងអស់ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងក្នុងការជំរុញដាក់ឱ្យដំណើរការ CTB ក្នុងពេលឆាប់ៗខាងមុខនេះ។