គោលដៅទេសចរណ៍សំខាន់ៗ ចំនួន ៤ របស់កម្ពុជា បានជាប់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅអាសុី ផ្ដល់ដោយ TripAdvisor។
ប្រាសាទអង្គរវត្ត ស្ថិតនៅលំដាប់លេខ ២ ប្រាសាទតាព្រហ្ម លំដាប់ទី ១៩ ប្រាសាទបាយ័ន លំដាប់ទី ២០ និង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង លំដាប់ទី ២២ ក្នុងចំណោមទាំង ២៥ គោលដៅទាក់ទាញទេសចរណ៍កំពូលនៅអាសុី។