|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣

ភ្នំពេញ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ – ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ឹមសាក់ ផុងផានីត (Sermsak Pongpanit) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ។