កិច្ចប្រជុំផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រតិបត្តិករ និងបុគ្គលិក
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤
មន្ទីរទេសចរណ៍ខេត្តកោះកុងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តកោះកុង ក្រោមអធបិតីភាព ឯកឧត្តម ឡោ សុវិជ្ជា អគ្គនាយករង អភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ឧត្តមសេនីយ ឈិន ភូមា តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោក គង់ ហួត នាយករងទីចាត់ការ នៃរដ្ឋបាលខេត្តកោះកុង ។ ក្នុងគោលបំណង
-ផ្សព្វផ្សាយផែនការលេខ ០១ ផក ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩
-បទបញ្ជាលេខ ០១ ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល
-ផ្សព្វផ្សាយ App Nodrug ជូនដល់ន្ត្រីរាជការមន្ទីរទេសចរណ៍ខេត្ត និងប្រតិបត្តិករទេសចរណ៍
ដល់ទីតាំងអាជីវកម្មចំនួន១៩ ទីតាំង (សណ្ឋាគារ ០៣ ទីតាំង ,ផ្ទះសំណាក់ ០៤ ទីតាំង ,ភោជនីយដ្ឋាន អាហារដ្ឋាន ០៣ ទីតាំង, ខារ៉ាអូខេ ០៤ ទីតាំង ,ម៉ាស្សា ០៣ ទីតាំង,បៀហ្គាឌិន ០១ ក្លឹបកម្សាន្ត ០១ ទីតាំង) មានចូលរួម ២៧៧ នាក់ ស្រី១៩៤ នាក់ ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ។