ប្រាសាទល្បីៗជាទីគយគន់ថ្ងៃរះ និងថ្ងៃលិចដ៏ល្អបំផុតនៅសៀមរាប
ខេត្តសៀមរាប ដែលល្បីល្បាញដោយសារប្រាសាទបុរាណ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ផ្តល់នូវកន្លែងដ៏អស្ចារ្យបំផុតសម្រាប់ការទស្សនាថ្ងៃរះ និងថ្ងៃលិច។ ទស្សនីយភាពធម្មជាតិទាំងនេះដែលត្រូវបានរចនាឡើងដោយស្ថាបត្យកម្មខ្មែរគួរឱ្យភ្ញាក់ផ្អើលទាក់ទាញអ្នកធ្វើដំណើរ និងអ្នកថតរូបពីជុំវិញពិភពលោក។
ប្រាសាទអង្គរវត្តនៅតែជារតនៈសម្បត្តិសម្រាប់អ្នកចូលចិត្តគយគន់សម្រស់ព្រះអាទិត្យ។ នៅពេលដែលពន្លឺភ្លើងពណ៌មាសរះរំកិលលើកំពូលប្រាសាទ ភ្ញៀវទេសចរប្រមូលផ្តុំគ្នាក្បែរស្រះទឹក ដើម្បីគយគន់ និងផ្ដិតយករូបភាពព្រះអាទិត្យរះចាំកញ្ចក់លើផ្ទៃទឹកដ៏ល្អឥតខ្ចោះ។ បទពិសោធន៍នេះរំលេចនូវភាពពិសេសនៅរដូវវស្សានៅពេលដែលពន្លឺព្រះអាទិត្យពេលព្រឹកមានភាពស្រស់ស្អាតខ្លាំង។
សម្រាប់អ្នកដែលចង់ចាប់ផ្តើមថ្ងៃដ៏ស្ងប់ស្ងាត់ ស្រះស្រង់ផ្តល់ជម្រើសដ៏ស្ងប់ស្ងាត់មួយ។ អាងស្តុកទឹកដ៏ធំនេះចាំឆ្លុះពន្លឺលើបញ្ចាំងពីពណ៌នៃផ្ទៃមេឃពេលព្រឹក ដែលផ្តល់នូវកន្លែងស្ងប់ស្ងាត់ និងមានមនុស្សតិច។ តាំងពីថ្ងៃរះដល់យប់ ប្រាសាទបុរាណក្នុងខេត្តសៀមរាបនៅតែមានភាពទាក់ទាញ។ ភ្នំបាក់ខែងជាភ្នំប្រាសាទជាទីពេញចិត្តសម្រាប់អ្នកស្វែងរកថ្ងៃលិច។
មានទីតាំងនៅភាគខាងត្បូងនៃប្រាសាទអង្គរវត្ត វាផ្តល់នូវទិដ្ឋភាពបែប៣៦០ដឺក្រេ ហ៊ុំព័ទដោយព្រៃជុំវិញ និងអាចគយគន់ថ្ងៃលិចពីប្រាសាទដ៏ល្បីល្បាញនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែប្រាសាទភ្នំបាក់ខែងជាទីឋានគយគន់ថ្ងៃលិចពេញនិយមបំផុត ភ្ញៀវទេសចត្រូវបានណែនាំឱ្យមករង់ចាំជាមុន។ ទីតាំងថ្ងៃលិចដ៏ល្អមួយទៀតគឺ ប្រាសាទប្រែរូប ជាកន្លែងដែលទិដ្ឋភាពលើវាលស្រែដ៏ធំល្វឹងល្វើយ និងព្រៃព្រឹក្សាមិនអាចបំភ្លេចបាន។
នៅមានទៀត ភ្នំក្រោមដែលស្ថិតនៅចម្ងាយ ១២ គីឡូម៉ែត្រភាគនិរតីនៃខេត្តសៀមរាប ផ្តល់នូវកន្លែងស្ងប់ស្ងាត់ជាមួយនឹងទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើបឹងទន្លេសាប និងតំបន់ជនបទជុំវិញ។សម្រាប់ទស្សនវិស័យប្លែកៗ សូមពិចារណាការជិះទូកមើលថ្ងៃលិចនៅលើបឹងទន្លេសាប។ នៅពេលដែលព្រះអាទិត្យលិចក្រោមជើងមេឃ ផ្ទៃមេឃរំលេចពណ៌លឿងចាំឆ្លុះពីទឹកដ៏ស្ងប់ស្ងាត់នៃបឹង។មិនថាព្រឹកព្រលឹម និងវេលាល្ងាចនោះទេ កន្លែងទាំងនេះក្នុងខេត្តសៀមរាបពិតជាផ្ដល់បទពិសោធយ៉ាងពិសេសដល់ភ្ញៀវទេសចរគ្រប់ៗរូប៕
Top temples in Siem Reap for unforgettable sunrises and sunsets
Siem Reap, renowned for its ancient temples and rich cultural heritage, offers some of the most breathtaking spots for witnessing the sunrise and sunset. These natural spectacles, framed by the awe-inspiring Khmer architecture, attract travelers and photographers from around the world.
Angkor Wat remains the crown jewel for sunrise enthusiasts. As the first light of day breaks over the temple’s iconic spires, visitors gather at the reflection pools to capture the perfect mirror image. The experience is particularly magical during the rainy season when the colors of dawn are often more vivid.
For those seeking a quieter start to the day, Srah Srang offers a serene alternative. Known as the “Royal Bathing Pool,” this large reservoir reflects the soft hues of the morning sky, providing a peaceful and less crowded setting. As day turns to night, the ancient temples of Siem Reap continue to enchant. Phnom Bakheng, a temple mountain, is a favorite for sunset seekers.
Located just south of Angkor Wat, it offers panoramic views of the surrounding jungle and the distant spires of the famous temple. However, due to its popularity, early arrival is recommended to secure a spot. Another excellent sunset location is Pre Rup, where the view over the vast rice fields and jungle offers a dramatic and unforgettable end to a day of exploration.
For those willing to venture a bit further, Phnom Krom, situated 12 kilometers southwest of Siem Reap, provides a tranquil setting with stunning views over Tonle Sap Lake and the surrounding countryside. For a unique perspective, consider a sunset boat ride on Tonle Sap Lake. As the sun dips below the horizon, the sky is painted in vibrant colors, reflected on the tranquil waters of the lake, offering a perfect conclusion to a day immersed in Cambodia’s natural beauty. Whether you’re an early riser or a sunset chaser, these spots in Siem Reap promise an experience that is as spiritually uplifting as it is visually stunning