ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា÷ បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សុជាតិ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានចូលរួមវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា÷ បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍” នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព÷
១. ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
២. ឯកឧត្តម ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប
៣. លោក Chen Cong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា