ចូលរួមក្នុងវេទិការទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ”ការស្ដារឡើងវិញនូវទីផ្សារទេសចរណ៍ចិនមកកម្ពុជា
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ស៊ុំ នាងឌីន អនុប្រធានមន្ទីរទេសចរណ៍ខេត្ត និងសហការីបានចូលរួមក្នុងវេទិការទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ”ការស្ដារឡើងវិញនូវទីផ្សារទេសចរណ៍ចិនមកកម្ពុជា÷បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍ ព្រមទាំងការដាក់តាំងបង្ហាញនូវសមិទ្ធផលនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់មន្ទីរទេសចរណ៍ខេត្ត.ប័ណ្ណផ្នត់របស់រដ្ឋបាលខេត្ត នឹងប័ណ្ណផ្នត់របស់សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ផលិតផលទេសចរណ៍របស់សហគមន៍បន្ទាយឆ្មារផងដែរ ។ កម្មវិធីវេទិកានេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគារ សុខា ខេត្តសៀមរាប។