|

តស់​! ត្រៀមស្វាគមន៍​ព្រឹត្ដិការណ៍ប្រមូលផ្ដុំរថយន្ដ​​ Gumball 3000 រយៈពេល ៣ ថ្ងៃ​នៅកម្ពុជា

Gumball 3000 ជាព្រឹត្តិការណ៍រថយន្តប្រណីត​ដ៏ធំ​មួយ​​ គ្រោងនឹងបង្ហាញ​ភាព​រំជើប​រំជួល​នៅ​​ប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ​នេះ​។ ជាផ្នែកមួយនៃដំណើរទេសចរណ៍អន្តរជាតិ រថយន្តទំនើបៗ និងអ្នកចូលរួមនឹងបង្ហាញវត្ដមាន​ដ៏​ច្រើន​កុះករ​​ក្នុងព្រឹត្តិការណ៍ផ្សេងៗនៅទូទាំងប្រទេស ជាមួយនឹងសកម្មភាពដែលគ្រោងធ្វើនៅរាជធានី​ភ្នំពេញ និងខេត្តសៀមរាប។
នេះជាការកម្មវិធី​​លម្អិតអំពីកាលវិភាគសម្រាប់ព្រឹត្តិការណ៍រយៈពេលបីថ្ងៃ។

ថ្ងៃទី ១: ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៤

ព្រឹត្តិការណ៍​នេះ​ចាប់​ផ្តើម​ឡើង​ខណៈ​រថយន្ត​ទំនើបៗ​ចេញ​ពី​ព្រំដែន​វៀតណាម​កម្ពុជា​នៅ​បាវិត ហើយ​ធ្វើ​ដំណើរ​មក​ភ្នំពេញ​តាម​ផ្លូវ​លេខ​១។រថយន្តទាំងនោះនឹងចតនៅជិតវិមានឯករាជ្យ និងសួនច្បារវត្តបុទុម ជាទី​ដែលមហាជនអាចរីករាយជាមួយការតាំងបង្ហាញរថយន្តប្លែកៗ​នៅមហាវិថីសុធារស។ឱកាស​នៃ​វេលា​​កាន់​តែ​រីករាយ​ អ្នក​គាំទ្រ​នឹង​អាច​ទស្សនា​​ប្រគំ​តន្ត្រី​នៅ​សួន​វត្តបទុម។ ការ​បញ្ចប់ថ្ងៃទីមួយ ​ក្រុម Gumball 3000 ដែលស្នាក់នៅ Hyatt Regency Phnom Penh មុនពេលដំណើររបស់ពួកគេបន្តនៅថ្ងៃបន្ទាប់។

ថ្ងៃទី ២៖ ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤​

នៅថ្ងៃទីពីរ ក្បួនរថយន្តនឹងចាកចេញពីរាជធានីភ្នំពេញទាំងព្រឹកព្រលឹម ជាមួយនឹងផ្លូវដែលធ្វើដំណើរឆ្លងកាត់កោះពេជ្រ និងឆ្ពោះទៅខេត្តសៀមរាប តាមផ្លូវជាតិលេខ៦A។ ក្បួន​រថយន្តក្នុងស្រុកនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះនៅតំបន់ព្រៃប្រស់សម្រាប់អាហារថ្ងៃត្រង់ជាក្រុមធំ​ ដោយផ្តល់ឱកាសឱ្យអ្នកគាំទ្របានឃើញទិដ្ឋភាពដ៏អស្ចារ្យមួយទៀត។ ក្រុម Gumball 3000 នឹងបើកឡានចូលខេត្តសៀមរាបតាមច្រកទ្វារជ័យ​ ជាទី​ដែលក្បួន​រថយន្តនឹងចតនៅសួនឯករាជ្យដើម្បីតាំង​បង្ហាញ​​ជាសាធារណៈមួយផ្សេងទៀត ហើយ​ការ​បញ្ចប់ថ្ងៃទី ២ ជាមួយ Gumball Gala Dinner នៅប្រាសាទបាយ័ន។

ថ្ងៃទី ៣: ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤

ថ្ងៃចុងក្រោយនេះ នឹងត្រូវរៀបចំទុកជាអនុស្សាវរីយ៍ ជាមួយនឹងរថយន្តទំនើបៗចតនៅប្រាសាទអង្គរវត្ត សម្រាប់ការព្យាយាមបំបែកកំណត់ត្រាហ្គីនណេសពិភពលោក​។ បន្ទាប់ពីការប្រកាសកំណត់ត្រា ក្រុម Gumball 3000 នឹងចាកចេញពីប្រទេសកម្ពុជា ក្នុង​ទឹក​ដី​នៃ​ខេត្តសៀមរាប តាមច្រកប៉ោយប៉ែត ​ជាការបញ្ចប់ព្រឹត្តិការណ៍រយៈពេលបីថ្ងៃដ៏គួរឱ្យរំភើបដែលពោរពេញទៅដោយភាពប្រណិត និងវប្បធម៌រថយន្តមិនគួរឱ្យជឿ។ Gumball 3000 ប្រមូលផ្តុំអ្នកចូលចិត្តរថយន្តប្រណិតមកពីជុំវិញពិភពលោក ដោយផ្តល់ជូនទស្សនិកជនក្នុងតំបន់នូវឱកាសពិសេសមួយក្នុងការ​ទស្សនា​ក្បួន​រថយន្ដ​ប្លែកៗ​មកពី​ជុំវិញ​ពិភពលោក៕

Gumball 3000 Roars into Cambodia: Three Days of Supercar Thrills

The Gumball 3000, a highly anticipated automotive event, is set to make its mark in Cambodia from September 15 to 17, 2024. As part of the international tour, luxury supercars and participants will engage in various events across the country, with activities planned for Phnom Penh and Siem Reap.
Here’s a detailed look at the schedule for the three-day event.

Day 1: September 15, 2024

The event kicks off as supercars leave from the Vietnam-Cambodia border at Bavet and make their way to Phnom Penh via Road Number 1. The cars will park near the Independence Monument and Wat Botum Park, where spectators can enjoy a thrilling car drifting show at Sotheraos Blvd. As the day progresses, fans will be treated to a concert at Wat Botum Park. The day wraps up with the Gumball 3000 team staying at the Hyatt Regency Phnom Penh before their journey continues the next day.

Day 2: September 16, 2024

On the second day, the convoy will leave Phnom Penh early in the morning, with a route that takes them through Koh Pich and toward Siem Reap on Road 6A. Local cars will join the event at Prey Pros Area for a group lunch, giving fans another opportunity to witness the spectacle. The Gumball 3000 team will drive into Siem Reap by Victory Gate, where the cars will park at Royal Independence Gardens for another public viewing, ending the day with a Gumball Gala Dinner at Bayon Temple.

Day 3: September 17, 2024

The final day is set to be memorable, with supercars parking at Angkor Wat Temple for a Guinness World Record attempt. After the record announcement, the Gumball 3000 team will depart from Cambodia, leaving Siem Reap via the Poi Pet border, marking the end of an exciting three-day event filled with adrenaline, luxury, and incredible automotive culture. The Gumball 3000 brings together luxury car enthusiasts from around the world, offering local audiences an exceptional opportunity to experience the global car culture.