| |

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី

នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់អាស៊ាន។
ភាគីថៃ បានលើកឡើងគំនិតផ្តួចផ្តើមអំពី « 6 countries, one destination»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីថៃ និងកត់សម្គាល់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងស្នើសុំភាគីថៃផ្ញើនូវឯកសារទស្សនាទានគ្រប់ជ្រុងជ្រោយមកកម្ពុជាតាមផ្លូវការទូត។

Courtesy Visit and Work Discussion Between H.E. HUOT Hak, Minister of Tourism, and H.E. Dusit MANAPAN, Advisor to the Minister of Foreign Affairs of Thailand, and Delegates

On the morning of Monday, October 21, 2024, at the Ministry’s headquarters, H.E. HUOT Hak, Minister of Tourism, welcomed H.E. Dusit MANAPAN, Advisor to the Minister of Foreign Affairs of Thailand, and his delegation for a courtesy meeting and work discussion aimed at promoting cooperation in the tourism sector between the two countries and within the ASEAN region.

The Thai delegation raised an initiative regarding the concept of “6 countries, one destination.” H.E. the Minister of Tourism expressed appreciation to the Thai side for this initiative while requesting that Thailand send detailed documents on this concept to Cambodia through diplomatic channels.