ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះ​សំណាលជាមួយថ្នាក់ដឹកនាំក្រសួង

នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះ​សំណាលជាមួយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងនាយិកាវិទ្យាស្ថាន នៅតាមការិយាល័យដោយផ្ទាល់ក្រោមបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល ដោយផ្អែកលើគោលការណ៍ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីថែរក្សា និងលើកកម្ពស់បរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពក្រោមឱវាទ។

His Excellency Minister HUOT Hak visited to engage in discussions and inquire about the well-being of the Ministry’s Executive Leaders.

On October 11, 2024, His Excellency Huot Hak, Minister of Tourism, personally met with the Secretary of State, Deputy Secretary of State, Undersecretary of State, Director-General, and the Director of the Institute at their offices. The discussions took place in a pleasant and friendly atmosphere, grounded in the principles of unity, internal cohesion, and effective cooperation. This visit aimed to foster and enhance a collaborative and harmonious environment within the Ministry and its affiliated entities.