ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអនុញ្ញាតឱ្យលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (ហៅកាត់ថា PATA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាល្ងាចថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (ហៅកាត់ថា PATA) ដែលដឹកនាំដោយលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម និងសហការី ចូលជួបពិភាក្សាការងារ។ កិច្ចពិភាក្សាបានផ្តើតលើផែនការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ បន្ថែមពីលើផលិតផលទេចរណ៍ដែលមានស្រាប់ ការពង្រឹងទីផ្សារ និងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជាទាំងនៅក្នុងអំឡុងពេល High Season និងនៅ Green Season ទៅកាន់សកលលោកបន្ថែមទៀត។
His Excellency the Minister HUOT Hak allowed Dr. Thourn Sinan, Chairman of the Pacific Asia Travel Association (PATA), and his colleagues to meeting for a courtesy visit and discussions.
On the evening of Wednesday, October 9, 2024, at the Ministry of Tourism, His Excellency HUOT Hak, Minister of Tourism, met with the Pacific Asia Travel Association (PATA), led by Dr. Thourn Sinan, Chairman of the association, and his colleagues for a discussion. The discussions focused on plans to develop new tourism products in addition to the existing ones, strengthen the market, and promote Cambodia’s potential tourist destinations during both the High Season and Green Season to the world.