ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៣ ឆ្នាំ២០២៥-២០២៦
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៣ ឆ្នាំ២០២៥-២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ាន នីតិវិធីចូលរួម និងយន្តការវាយតម្លៃស្របតាមស្តង់ដាបង្គន់សាធារណៈអាស៊ាន ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ សមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់សរុបប្រមាណ១៥០រូប នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងទេសចរណ៍។