|

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញទស្សនាការតាំងពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅខេត្តសៀមរាប

នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបើក“ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន” ក្រោមបរិយាកាសឱឡារិក និងអធិកអធម នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ដែលជាសារៈសំខាន់នៃការធ្វើបដិសណ្ឋាការកិច្ចយ៉ាងកក់ក្តៅ ស្នាមញញឹម ការស្នាក់នៅប្រកបដោយផាសុកភាព ម្ហូបអាហារដ៏មានឱជារសនិងសុខភាព រមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប ព្រមទាំងវត្ថុអនុស្សាវរីយ៍ដែលផលិតដោយខ្មែរ ជាពិសេសការលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា-ចិន បង្កើតជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងចូលរួមលើកតម្កើងវប្បធម៌ អរិយធម៌ និងប្រពៃណីប្រទេសទាំងពីរផងដែរ។