កិច្ចប្រជុំពិភាក្សាការងារក្នុងគោលដៅតភ្ជាប់កិច្ចសហប្រតិបត្តិការយូរអង្វែងលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាម ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Nathapong Sangonchit អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ និងសហការី ក្នុងគោលដៅតភ្ជាប់កិច្ចសហប្រតិបត្តិការយូរអង្វែងលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាម ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការបែងចែកធនធាន និងអភិវឌ្ឍសមត្ថភាព និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាកម្មក្នុងតំបន់ព្រំដែនប្រទេសទាំងបី ព្រមទាំងរៀបចំចាប់ផ្តើមផ្សព្វផ្សាយទេសចរណ៍រួមគ្នា តាមរយៈប្រព័ន្ធឌីជីថល និងសារព័ត៌មានផ្សេងៗឱ្យទូលំទូលាយ ជាពិសេសទៀតនោះគឺ ការអភិវឌ្ឍន៍យន្តការតាមដានរួមគ្នា ការដោះស្រាយបញ្ហារួមគ្នា និងការប្រើយុទ្ធសាស្ត្ររួមគ្នាក្នុងការទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យមានកំណើនជាលំដាប់រវាងប្រទេសទាំងបី។