ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកជំទាវ Flerida Ann Camille P. Mayo (ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា
នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ Flerida Ann Camille P. Mayo (ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការត្រៀមរៀបចំកម្មវិធីនៃការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីទេសចរណ៍ ជាពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ផងដែរ។
Courtesy Meeting and Discussion on Cooperation Between His Excellency Minister HUOT Hak and H.E. Mrs. Flerida Ann Camille P. Mayo, Ambassador Extraordinary and Plenipotentiary of the Republic of the Philippines to Cambodia
In the afternoon of January 24, 2025, His Excellency HUOT Hak, Minister of Tourism, welcomed H.E. Mrs. Flerida Ann Camille P. Mayo, Ambassador Extraordinary and Plenipotentiary of the Republic of the Philippines to Cambodia, and her delegation for a courtesy meeting and discussion. The meeting focused on preparing programs for implementing the memorandum of understanding on tourism, particularly strengthening and expanding bilateral cooperation in the tourism sector.