កម្មវិធីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ ២០២៥-២០២៨ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍
សាធារណរដ្ឋហ្វីលីពីន, នាព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នាឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន បានចុះហត្ថលេខាលើកម្មវិធីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ ២០២៥-២០២៨ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដោយផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការនិងអ្នកជំនាញទេសចរណ៍អាស៊ាន, ការពង្រឹងការតភ្ជាប់, ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា, ការអភិវឌ្ឍធនធានមនុស្ស និងជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនថែមទៀត។
The Republic of the Philippines, Morning of February 11, 2025, on the occasion of accompanying Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, on his official visit to the Republic of the Philippines, H.E. HUOT Hak, Minister of Tourism of Cambodia, and H.E. Ma. Esperanza Christina Garcia Frasco, Minister of Tourism of the Philippines, signed the Implementation Program of the Memorandum of Understanding on Tourism Cooperation for 2025-2028.
This MOU aims to strengthen and enhance cooperation in the tourism sector, focusing on exchange of official visits and tourism professionals, connectivity enhancing, joint tourism promotion and marketing, human resource development, and increasing the flow of tourists between the two countries.