ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលបានរៀបចំទទួលយ៉ាងកក់ក្តៅបំផុតដោយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ចំពោះដំណើរទស្សនកិច្ចផ្លូវការនេះ។
On the morning of 11 February 2025, His Excellency HUOT Hak minister of Tourism accompanied Samdech Moha Bovorthipadi HUN Manet, Prime Minister of the Kingdom of Cambodia, to the official welcoming ceremony warmly hosted by His Excellency Ferdinand Romualdez Marcos Jr., President of the Republic of the Philippines.