ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ
ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ក្រៅពីសាលាវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ ក៏មានសាលាវិជ្ជាជីវៈទេសចរណ៍ក្នុងខេត្តព្រះសីហនុផងដែរ ដែលទាំងនេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យទេសចរណ៍។ សាលាវិជ្ជាជីវៈទេសចរណ៍ទាំង០២ទីតាំង នឹងដាក់ឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ។
Phnom Penh, August 28, 2024 – HE Sok Soken, Minister of Tourism, visited the construction site and inspected the progress of the construction of the Tourism Vocational School in Phnom Penh.
It should be noted that in addition to the Tourism Vocational School in Phnom Penh, there is also a Tourism Vocational School in Sihanoukville, both of which demonstrate the Ministry of Tourism’s efforts in developing human capital in tourism. Both Tourism Vocational School locations in Phnom Penh and Sihanoukville will be operational in the near future.