ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជេីញចូលរួមក្នុងពិធីបេីកពិព័រណ៍រូបថតស្តីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន” ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ»
ខេត្តសៀមរាប ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជេីញចូលរួមក្នុងពិធីបេីកពិព័រណ៍រូបថតស្តីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន” ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងបន្តទៅរាជធានីភ្នំពេញនាអំឡុងចុងខែកញ្ញានេះ។
ពិធីបើកព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម Du Zhanyaun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបោះពុម្ភផ្សាយភាសាបរទេស (CICG) លោក ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិប្រមាណ១៥០នាក់ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។
Articles in English:
Siem Reap, September 08, 2024 – H.E. Sok Soken, Minister of Tourism, attended the Opening Ceremony of the photo exhibition titled “Beauty of Cambodia, Beauty of China” under the theme “Cambodia-China in One Frame.” The exhibition will run from September 8 – 14, 2024, in Siem Reap, and later continue in Phnom Penh at the end of September.
The Opening Ceremony was attended by H.E. Wang Wenbin, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to the Kingdom of Cambodia, H.E. Du Zhanyuan, President of the China International Communications Group (CICG) and Mr. Dy Rado, Deputy Governor of Siem Reap. The event was also attended by leaders and delegates from the Ministry of Tourism, the Embassy of China in Cambodia, the Siem Reap Provincial Administration, national and international media representatives of approximately 150 people at the Sokha Angkor Hotel, Siem Reap.
កម្រងរូបភាពនៃពិធីបេីកពិព័រណ៍រូបថតស្តីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន”