| |

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនក្រុមការងារ CAM-DMC (Cambodia Destination Management Companies) មកពី ១៨ ក្រុមហ៊ុនទេសចរណ៍ ចូលជួបពិភាក្សាការងារ


ព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនក្រុមការងារ CAM-DMC (Cambodia Destination Management Companies) ចូលជួបពិភាក្សាការងារនិងរាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារ។

ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់ក្រុមការងារដោយយកចិត្តទុកដាក់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើម ការប្តេជ្ញា និងការចូលរួមចំណែករបស់ក្រុមការងារក្នុងការជួយជំរុញវិស័យទេសចរណ៍កន្លងមក និងសង្ឃឹមជឿជាក់ថា ក្រុមការងារនឹងបន្តចូលរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត។ ជាមួយគ្នានេះដែរ រាល់ធាតុចូល, បញ្ហាប្រឈម, សំណូមពរដែលលើកឡើងនៅក្នុងកិច្ចពិភាក្សានាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង, អន្តរក្រសួង, ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា។

Article in Englsih:
His Excellency HUOT Hak, Minister of Tourism, allowed the CAM-DMC (Cambodia Destination Management Companies) team, representing 18 tourism companies, to meet for a work discussion.

On the morning of Saturday, September 21, 2024, His Excellency HUOT Hak, Minister of Tourism, allowed the CAM-DMC team to meet for a work discussion, during which they reported on their activities, challenges, and requests.

On this occasion, after attentively listening to the team’s input, His Excellency the Minister extended his appreciation to the team’s initiatives, commitment, and contributions in helping to promote the tourism sector. He hopes that the team would continue to contribute to the further development and support of the tourism industry. Additionally, all the inputs, challenges, and requests raised during this discussion will be further reviewed by His Excellency the Minister within the ministry, inter-ministries, and with the tourism working group in the government-private sector forum, in order to respond effectively, efficiently, and in a timely manner.