| | | |

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍លើកដំបូង

នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរពីអង្គប្រជុំ ដោយកិច្ចប្រជុំព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយកស្តីទី និងអគ្គាធិការ ចំនួន ៤២នាក់ នៅទីស្តីការក្រសួង។

His Excellency Minister, HUOT Hak, presided over the first meeting with the executive leaders of the Ministry of Tourism.

On the morning of October 7, 2024, His Excellency, HUOT Hak, Minister of Tourism, presided over the meeting with executive leaders of the Ministry to monitor the progress of the work and listen to the summary report on strengths, weaknesses, challenges, and request. The meeting was attended by His Excellency, Permanent Secretary of State, Excellencies Secretaries of State, Undersecretaries of State, Director General, Acting Director General and General Inspector, totaling 42 participants, at the Ministry’s headquarters.