| |

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអនុញ្ញាតជូនលោក Liu Minglin ប្រធានក្រុមហ៊ុន Yunnan Provincial Investment Holding Group (YIG) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Liu Minglin ប្រធានក្រុមហ៊ុន Yunnan Provincial Investment Holding Group (YIG) ដែលជាក្រុមហ៊ុនមេរបស់ព្រលានយន្តហោះអន្តរជាតិអង្គរ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសគំរោងរបស់ក្រុមហ៊ុនក្នុងបណ្តាក់ទុនបន្ថែមដើម្បីអភិវឌ្ឍតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិអង្គរឱ្យក្លាយ ជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចំរុះ ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលទេសចរណ៍បន្ថែមថ្មីទៀត។

His Excellency HUOT Hak welcomed Mr. Liu Minglin, President of Yunnan Provincial Investment Holding Group (YIG) and his colleagues for a courtesy call and discussion

On the afternoon of Monday, October 14, 2024, His Excellency Minister HUOT Hak granted Mr. Liu Minglin, President of Yunnan Provincial Investment Holding Group (YIG), a parent company of Angkor International Airport, and his associates for a courtesy call and work discussion at the Ministry of Tourism. The purpose was to review the business situation, challenges, and the private sector’s contribution in developing the tourism sector to attract more foreign tourists to Cambodia following the COVID-19 pandemic; particularly the group’s plan to invest additional capital in the development of areas around Angkor International Airport into a multiple cultural, tourism and commercial complex as well as the introduction of a new tourism product.