|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលា ស្ដីពីការជំរុញការអភិវឌ្ឍទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍

ខេត្តកែប ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣- ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលា ស្ដីពីការជំរុញការអភិវឌ្ឍទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ អបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកែប ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រុមការងារគណៈកម្មការអន្តរក្រសួង សមាគមឧស្សាហកម្មទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ដៃគូអភិវឌ្ឍ ប្រតិបត្តិករទេសចរណ៍ខេត្តកែប សាស្ត្រាចារ្យ និងសិស្ស-និស្សិត។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍ នាឱកាសពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ព្រមទាំងចែករំលែកព័ត៌មានពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចនៅក្នុងខេត្តកែប និងខេត្តតំបន់ឆ្នេរ។

Kep Province, 1 December 2023 – His Excellency Sok Soken, Minister of Tourism and Chairman of the Inter-Ministerial Commission for the 10th Sea Festival, presided over a seminar on promoting tourism development and strengthening tourism service quality to celebrate the 10th Sea Festival 2023, with the participation of H.E. Som Piseth, Governor of Kep, and leaders of the Ministry of Tourism, Inter-Ministerial Commission, Tourism Industry Association, Union of Youth Federation of Cambodia, Provincial Tourism Operators, Development Partners, Kep professors and students. The workshop was organized to promote the quality of tourism business in the 10th Sea Festival 2023, as well as share information on tourism development projects and tour packages in Kep and coastal provinces.