កិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាទាំងស្រុងលើខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីគោរពដាក់ជូន សម្ដេចមហាបវធិបតីនាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច។