ពិធីសម្ពោធជាផ្លូវការ ជើងហោះហើរត្រង់ និងដំបូង រវាង រាជធានីភ្នំពេញ (ប្រទេសកម្ពុជា) – រដ្ឋធានីញ៉ូដេលី (ប្រទេសឥណ្ឌា) របស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ
ភ្នំពេញ, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បានអញ្ជេីញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធជាផ្លូវការ ជើងហោះហើរត្រង់ និងដំបូង រវាង រាជធានីភ្នំពេញ (ប្រទេសកម្ពុជា) – រដ្ឋធានីញ៉ូដេលី (ប្រទេសឥណ្ឌា) របស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។