កិច្ចប្រជុំរបស់គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក)
ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម ប្រាក់ ច័ន្ទតារា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញ ចូលរួមកិច្ចប្រជុំរបស់គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ក្រោមអធិបតីភាព ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មការ (គ.ប.ផ.ក) ព្រមទាំងមានការចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៣២ រូប។