ឯកឧត្តម ហ៊ឹម សុភា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៣
ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម ហ៊ឹម សុភា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ផលិតករភាពយន្តក្នុងស្រុក អ្នកចែកចាយ អ្នកវិនិយោគរោងភាពយន្ត ចំនួនប្រមាណ ២០០ រូប នៅសាលសន្និសីទចតុមុខ។