GUMBALL 3000

ព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីជួបជុំរថយន្ដប្រណិត Gumball 3000 ដ៏មានកិត្យានុភាព ដែលចាប់ផ្តើមពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ។ Gumball 3000 ជាចលករជំរុញបន្ថែមសម្រាប់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ក៏ដូចជាការបង្ហាញពីសក្តានុពលរបស់ខ្លួន ជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។

គោលបំណង៖

  • ​​គោលបំណងព្រឹត្ដិការណ៍​ GUMBALL 3000 គឺការបង្ហាញប្រទេសកម្ពុជាជាគោលដៅសុវត្ថិភាព 
ការបង្កើតឱកាសអាជីវកម្ម ការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ និងការបំបែកឯកទត្តកម្មពិភពលោក

ការបង្ហាញរថយន្តទំនើបៗ តាមដងផ្លូវដើម្បីត្រៀមព្រឹត្តិការណ៍ដ៏សំខាន់នាពេលខាងមុខ។

កម្ពុជា​​រៀបចំ​​ព្រឹត្ដិការណ៍​ប្រជុំ​រថយន្ដ​ប្រណិត​ Gumball 3000 លើក​កម្ពស់​វិស័យ​ទេសចរណ៍

ព្រឹត្ដិការណ៍ប្រជុំរថយន្ដប្រណិត Gumball 3000 នៅកម្ពុជាព្រឹត្តិការណ៍ Gumball 3000 Rally ដែលជាការប្រារព្ធខួបលើកទី ២៥ របស់ខ្លួន នឹងចាប់ផ្តើមធ្វើដំណើរចេញពីទីក្រុងសាយហ្គន (Saigon) ទៅប្រទេសសាំងហ្គារពួរ (Singapore) នឹងត្រូវឆ្លងកាត់ប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ១៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

អាជីវកម្មក្នុងស្រុកនឹង​ទទួលបានអត្ថប្រយោជន៍ពី​​ព្រឹត្ដិការណ៍​ Gumball 3000

ព្រឹត្ដិការណ៍ប្រមូលផ្តុំ និងធ្វើដំណើរលើចម្ងាយផ្លូវ ៣០០០ ម៉ាយនឹងមានការចូលរួមពីកំពូលរថយន្តទំនើបៗប្រមាណ ១៣០ គ្រឿង និងបុគ្គលល្បីៗដែលកំពុងបើកបរឆ្លងកាត់ប្រទេសជាច្រើន ដោយប្រទេសកម្ពុជាគឺជាចំណតដ៏សំខាន់។ អ្នកចូលរួមនិងភ្ញៀវទេសចរដែលមានកេរ្តិ៍ឈ្មោះទាំងនោះ រំពឹងថានឹងឆ្លៀតពេលទៅភ្លក់អាហារផ្សេងៗចាប់ពីអ្នកលក់អាហារតាមចិញ្ចើមផ្លូវរហូតដល់ភោជនីយដ្ឋានលំដាប់ខ្ពស់។

ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងបង្កើនប្រាក់ចំណូលសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវករ ដោយក្រសួងទេសចរណ៍ និងដៃគូឯកជនបាននិងកំពុងតែធ្វើការផ្សព្វផ្សាយយ៉ាងពិសេសសម្រាប់បង្កើនភាពទាក់ទាញសម្រាប់អ្នកចូលរួម និងអ្នកទស្សនា។
ភោជនីយដ្ឋាននានា ក៏កំពុងរៀបចំមុខម្ហូបដ៏ឆ្ងាញ់ពិសារដើម្បីផ្តល់ជូននូវបទពិសោធន៍ទទួលទានអាហារដែលមានជម្រើសពិសេសៗ តម្រូវតាមភ្ញៀវអន្តរជាតិ។ អាជីវកម្មមួយចំនួនអាចសហការជាមួយអ្នករៀបចំ Gumball 3000 ដើម្បីបង្កើតផលិតផលពិសេសសម្រាប់ក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ភ្លក់នំអាកោរដ៏ល្បីឈ្មោះនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មហាជនចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងការបង្ហាញរថយន្តទំនើបៗ សម្រាប់ព្រឹត្តិការណ៍ Gumball 3000 នាពេលខាងមុខ។

រថយន្តទំនើប ១៣០គ្រឿងកក្រើក​ភ្នំពេញ និងខេត្តសៀមរាប​ត្រៀម​បង្កើត​កំណត់ត្រាហ្គីណេស

ក្រោយពីប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ Gumball 3000 ក្រសួងទេសចរណ៍ រួមជាមួយនឹងដៃគូរបស់ខ្លួន បានប្តេជ្ញាចិត្តធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាអនុស្សាវរីយ៍មួយ ដោយធានាថា វាបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងដល់ភ្ញៀវទេសចរ និងប្រជាជន។

ចាប់ផ្តើមធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប ដោយឈប់នៅភូមិបណ្តែតទឹកកំពង់ឃ្លាំង សម្រាប់បទពិសោធន៍អាហារថ្ងៃត្រង់ដ៏ពិសេសមួយ បន្ទប់មក រថយន្តទំនើបៗទាំងនោះ នឹងប្រមូលផ្តុំគ្នាដ៏ធំតាមការគ្រោងទុកនៅប្រាសាទអង្គរវត្តនាថ្ងៃទី១៧ ខែកញ្ញា។ ព្រឹត្តិការណ៍ដ៏ធំនេះនឹងទាក់ទាញចំណាប់អារម្មណ៍មហាជនជាតិ និងអន្តរជាតិ ជាមួយមោទនភាពចំពោះប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។

សកម្មភាព Gumball 3000 Rally

ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៤

ព្រឹត្តិការណ៍​នេះ​ចាប់​ផ្តើម​ឡើង​ខណៈ​រថយន្ត​ទំនើបៗ​ចេញ​ពី​ព្រំដែន​វៀតណាម​កម្ពុជា​នៅ​បាវិត ហើយ​ធ្វើ​ដំណើរ​មក​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​១។

រថយន្តទាំងនោះនឹងចតនៅជិតវិមានឯករាជ្យ និងសួនច្បារវត្តបុទុម ជាទី​ដែលមហាជនអាចរីករាយជាមួយការតាំងបង្ហាញរថយន្តប្លែកៗ​នៅមហាវិថីសុធារស។
ឱកាស​នៃ​វេលា​​កាន់​តែ​រីករាយ​ អ្នក​គាំទ្រ​នឹង​អាច​ទស្សនា​​ប្រគំ​តន្ត្រី​នៅ​សួន​វត្តបទុម។

ការ​បញ្ចប់ថ្ងៃទីមួយ ​ក្រុម Gumball 3000 នឹងស្នាក់នៅ Hyatt Regency Phnom Penh មុនពេលដំណើររបស់ពួកគេបន្តនៅថ្ងៃបន្ទាប់។

ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤​

នៅថ្ងៃទីពីរ ក្បួនរថយន្តនឹងចាកចេញពីរាជធានីភ្នំពេញទាំងព្រឹកព្រលឹម ជាមួយនឹងផ្លូវដែលធ្វើដំណើរឆ្លងកាត់កោះពេជ្រ និងឆ្ពោះទៅខេត្តសៀមរាប តាមផ្លូវជាតិលេខ៦A។

ក្បួន​រថយន្តក្នុងស្រុកនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះនៅតំបន់ព្រៃប្រស់សម្រាប់ អាហារថ្ងៃត្រង់ជាក្រុមធំដោយផ្តល់ឱកាសឱ្យអ្នកគាំទ្របានឃើញទិដ្ឋភាពដ៏អស្ចារ្យមួយទៀត។

ក្រុម Gumball 3000 នឹងបើកឡានចូលខេត្តសៀមរាបតាមច្រកទ្វារជ័យ​ ជាទី​ដែលក្បួន​រថយន្តនឹងចតនៅសួនឯករាជ្យដើម្បីតាំង​បង្ហាញ​​ជាសាធារណៈមួយផ្សេងទៀត ហើយ​ការ​បញ្ចប់ថ្ងៃទី ២ ជាមួយ Gumball Gala Dinner នៅប្រាសាទបាយ័ន។

ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤

ថ្ងៃចុងក្រោយនេះ នឹងត្រូវរៀបចំទុកជាអនុស្សាវរីយ៍ ជាមួយនឹងរថយន្ត ទំនើបៗចតនៅប្រាសាទអង្គរវត្ត សម្រាប់ការព្យាយាមបំបែក កំណត់ត្រាហ្គីនណេសពិភពលោក​។

បន្ទាប់ពីការប្រកាសកំណត់ត្រា ក្រុម Gumball 3000 នឹងចាកចេញពីប្រទេសកម្ពុជា ក្នុង​ទឹក​ដី​នៃ​ខេត្តសៀមរាប តាមច្រកប៉ោយប៉ែត ជាការបញ្ចប់ព្រឹត្តិការណ៍រយៈពេលបី ថ្ងៃដ៏គួរឱ្យរំភើបដែលពោរពេញទៅដោយភាពប្រណិតនិងវប្បធម៌រថយន្តមិនគួរឱ្យជឿ។

Gumball 3000 ប្រមូលផ្តុំអ្នកចូលចិត្តរថយន្តប្រណិតមកពីជុំវិញពិភពលោក ដោយផ្តល់ជូនទស្សនិកជនក្នុងតំបន់នូវឱកាសពិសេសមួយក្នុងការ​ទស្សនា​ក្បួន​រថយន្ដ​ប្លែកៗ​មកពី​ជុំវិញ​ពិភពលោក៕

ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball នឹងបើកបរថយន្តទំនើប Supercars របស់ខ្លួនមកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបំបែកឯកទត្តកម្មពិភពលោកហ្គីណេស (Guinness World Records) នៅមុខប្រាសាទអង្គរវត្ត។

ព័ត៌មានព្រឹត្តិការណ៍ GUMBALL 3000

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយថ្នាក់ដឹកនាំជាច្រើនរូប បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 Rally ក្នុងព្រះរាជាណាចក្រកម្ពុជា

សកម្មភាពរបស់ក្រសួងទេសចរណ៍