GUMBALL 3000
ព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងរៀបចំពិធីជួបជុំរថយន្ដប្រណិត Gumball 3000 ដ៏មានកិត្យានុភាព ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ Gumball 3000 នឹងជាចលករជំរុញបន្ថែមសម្រាប់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ក៏ដូចជាការបង្ហាញពីសក្តានុពលរបស់ខ្លួន ជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។
គោលបំណង៖
- គោលបំណងព្រឹត្ដិការណ៍ GUMBALL3000 គឺការបង្ហាញប្រទេសកម្ពុជាជាគោលដៅសុវត្ថិភាព ការបង្កើតឱកាសអាជីវកម្ម ការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ និងការបំបែកឯកទត្តកម្មពិភពលោក
ការបង្ហាញរថយន្តទំនើបៗ តាមដងផ្លូវដើម្បីត្រៀមព្រឹត្តិការណ៍ដ៏សំខាន់នាពេលខាងមុខ។
កម្ពុជារៀបចំព្រឹត្ដិការណ៍ប្រជុំរថយន្ដប្រណិត Gumball 3000 លើកកម្ពស់វិស័យទេសចរណ៍
ព្រឹត្ដិការណ៍ប្រជុំរថយន្ដប្រណិត Gumball 3000 នៅកម្ពុជាព្រឹត្តិការណ៍ Gumball 3000 Rally ដែលជាការប្រារព្ធខួបលើកទី ២៥ របស់ខ្លួន នឹងចាប់ផ្តើមធ្វើដំណើរចេញពីទីក្រុងសាយហ្គន (Saigon) ទៅប្រទេសសាំងហ្គារពួរ (Singapore) នឹងត្រូវឆ្លងកាត់ប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ១៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
អាជីវកម្មក្នុងស្រុកនឹងទទួលបានអត្ថប្រយោជន៍ពីព្រឹត្ដិការណ៍ Gumball 3000
ព្រឹត្ដិការណ៍ប្រមូលផ្តុំ និងធ្វើដំណើរលើចម្ងាយផ្លូវ ៣០០០ ម៉ាយនឹងមានការចូលរួមពីកំពូលរថយន្តទំនើបៗប្រមាណ ១៣០ គ្រឿង និងបុគ្គលល្បីៗដែលកំពុងបើកបរឆ្លងកាត់ប្រទេសជាច្រើន ដោយប្រទេសកម្ពុជាគឺជាចំណតដ៏សំខាន់។ អ្នកចូលរួមនិងភ្ញៀវទេសចរដែលមានកេរ្តិ៍ឈ្មោះទាំងនោះ រំពឹងថានឹងឆ្លៀតពេលទៅភ្លក់អាហារផ្សេងៗចាប់ពីអ្នកលក់អាហារតាមចិញ្ចើមផ្លូវរហូតដល់ភោជនីយដ្ឋានលំដាប់ខ្ពស់។
ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងបង្កើនប្រាក់ចំណូលសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវករ ដោយក្រសួងទេសចរណ៍ និងដៃគូឯកជនបាននិងកំពុងតែធ្វើការផ្សព្វផ្សាយយ៉ាងពិសេសសម្រាប់បង្កើនភាពទាក់ទាញសម្រាប់អ្នកចូលរួម និងអ្នកទស្សនា។
ភោជនីយដ្ឋាននានា ក៏កំពុងរៀបចំមុខម្ហូបដ៏ឆ្ងាញ់ពិសារដើម្បីផ្តល់ជូននូវបទពិសោធន៍ទទួលទានអាហារដែលមានជម្រើសពិសេសៗ តម្រូវតាមភ្ញៀវអន្តរជាតិ។ អាជីវកម្មមួយចំនួនអាចសហការជាមួយអ្នករៀបចំ Gumball 3000 ដើម្បីបង្កើតផលិតផលពិសេសសម្រាប់ក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ភ្លក់នំអាកោរដ៏ល្បីឈ្មោះនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មហាជនចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងការបង្ហាញរថយន្តទំនើបៗ សម្រាប់ព្រឹត្តិការណ៍ Gumball 3000 នាពេលខាងមុខ។
រថយន្តទំនើប ១៣០គ្រឿងកក្រើកភ្នំពេញ និងខេត្តសៀមរាបត្រៀមបង្កើតកំណត់ត្រាហ្គីណេស
ក្រោយពីប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ Gumball 3000 ក្រសួងទេសចរណ៍ រួមជាមួយនឹងដៃគូរបស់ខ្លួន បានប្តេជ្ញាចិត្តធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាអនុស្សាវរីយ៍មួយ ដោយធានាថា វាបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងដល់ភ្ញៀវទេសចរ និងប្រជាជន។
ចាប់ផ្តើមធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប ដោយឈប់នៅភូមិបណ្តែតទឹកកំពង់ឃ្លាំង សម្រាប់បទពិសោធន៍អាហារថ្ងៃត្រង់ដ៏ពិសេសមួយ បន្ទប់មក រថយន្តទំនើបៗទាំងនោះ នឹងប្រមូលផ្តុំគ្នាដ៏ធំតាមការគ្រោងទុកនៅប្រាសាទអង្គរវត្តនាថ្ងៃទី១៧ ខែកញ្ញា។ ព្រឹត្តិការណ៍ដ៏ធំនេះនឹងទាក់ទាញចំណាប់អារម្មណ៍មហាជនជាតិ និងអន្តរជាតិ ជាមួយមោទនភាពចំពោះប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។
ការរាប់ថយក្រោយព្រឹត្តិការណ៍ GUMBALL 3000 ដែលនឹងមកដល់នាថ្ងៃអាទិត្យ ១៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
Guinness World Records
ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball នឹងបើកបរថយន្តទំនើប Supercars របស់ខ្លួនមកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបំបែកឯកទត្តកម្មពិភពលោកហ្គីណេស (Guinness World Records) នៅមុខប្រាសាទអង្គរវត្ត។