កិច្ចប្រជុំពិភាក្សាលើកញ្ចប់ថវិកាសម្រាប់ដំណើរការនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិភាក្សាលើកញ្ចប់ថវិកាសម្រាប់ដំណើរការនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពសហប្រធានឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ រួមជាមួយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ និងមន្រ្តីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះបានពិភាក្សាអំពីគម្រោងចំណាយលម្អិតរយៈពេលពីរឆ្នាំ (២០២៤ និង២០២៥) របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខាងមុខ។