កិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងងស្ថាប័ន

ភ្នំពេញ, ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងស្ថាប័ន ក៏ដូចជាការជំរុញការអនុវត្តសេចក្តីណែនាំលេខ០១ សណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល និងសារាចររបស់ រាជរដ្ឋាភិបាលលេខ០៨ សរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន ដោយមានការធ្វើ បទបង្ហាញ ដោយ ឯកឧត្តម សួន រស្មី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ អមដោយមន្រ្តីរបស់ក្រសួង មុខងារសាធារណៈជាច្រើនរូប និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី ក្រសួងសរុបប្រមាណ ១៥០នាក់។