|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្ត្រីទទួលបន្ទុកអមគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជេីញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកជើងហោះហើរត្រង់រវាង រាជធានីភ្នំពេញ (ប្រទេសកម្ពុជា) – ទីក្រុងហាណូយ (ប្រទេសវៀតណាម)

ភ្នំពេញ, ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្ត្រីទទួលបន្ទុកអមគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជេីញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកជើងហោះហើរត្រង់រវាង រាជធានីភ្នំពេញ (ប្រទេសកម្ពុជា) – ទីក្រុងហាណូយ (ប្រទេសវៀតណាម) របស់ក្រុមហ៊ុនអាកាសចរវៀតណាម និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់សម្រាប់កម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជា-វៀតណាម «ប្រទេសពីរ គោលដៅមួយ» របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន Vietnam Airline JSC សមាគមទេសចរណ៍កម្ពុជា (CATA) និងក្រុមហ៊ុនទេសចរណ៍ Saigontourist Group ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។