ប្រាសាទល្បីៗ​ជាទី​គយគន់​​ថ្ងៃ​រះ និង​ថ្ងៃ​លិច​ដ៏​ល្អ​បំផុត​នៅ​សៀមរាប​

​ខេត្តសៀមរាប ដែល​ល្បីល្បាញ​ដោយសារ​ប្រាសាទបុរាណ និង​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប ផ្តល់នូវ​កន្លែង​ដ៏​អស្ចារ្យ​បំផុត​​សម្រាប់​ការ​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច​។​ ទស្សនីយភាព​ធម្មជាតិ​ទាំងនេះ​ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​ស្ថាបត្យកម្ម​ខ្មែរ​គួរឱ្យភ្ញាក់ផ្អើល​ទាក់ទាញ​អ្នកធ្វើដំណើរ និង​អ្នក​ថតរូប​ពី​ជុំវិញ​ពិភពលោក​។​

​ប្រាសាទអង្គរវត្ត​នៅតែ​ជា​រតនៈសម្បត្តិ​សម្រាប់​អ្នក​ចូលចិត្តគយគន់​សម្រស់​​ព្រះអាទិត្យ​​។ នៅពេលដែល​ពន្លឺ​ភ្លើងពណ៌មាស​​​រះ​រំកិល​លើ​កំពូល​​ប្រាសាទ ភ្ញៀវទេសចរ​ប្រមូល​ផ្តុំគ្នាក្បែរ​ស្រះ​ទឹក​ ដើម្បី​​គយគន់ និង​ផ្ដិត​យក​​រូបភាពព្រះ​អាទិត្យ​រះ​ចាំ​​កញ្ចក់លើ​ផ្ទៃទឹក​​ដ៏​ល្អឥតខ្ចោះ​។​ បទពិសោធន៍​នេះរំលេច​នូវ​ភាព​​ពិសេស​នៅ​រដូវវស្សា​នៅពេលដែល​ពន្លឺព្រះ​អាទិត្យ​ពេលព្រឹក​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​​។​

​សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​ថ្ងៃ​ដ៏​ស្ងប់ស្ងាត់ ស្រះស្រង់​ផ្តល់​ជម្រើស​ដ៏​ស្ងប់ស្ងាត់​មួយ​។ អាង​ស្តុក​ទឹក​ដ៏​ធំ​នេះចាំ​ឆ្លុះ​ពន្លឺលើ​បញ្ចាំង​ពី​ពណ៌​នៃ​ផ្ទៃមេឃ​ពេលព្រឹក ដែល​ផ្តល់នូវ​កន្លែង​ស្ងប់ស្ងាត់ និង​មាន​មនុស្ស​តិច​។​ តាំងពី​ថ្ងៃរះ​​ដល់​យប់ ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប​នៅតែមាន​ភាព​ទាក់ទាញ​។ ភ្នំ​បាក់ខែង​ជា​ភ្នំ​ប្រាសាទ​ជាទី​ពេញចិត្ត​សម្រាប់​អ្នកស្វែងរក​ថ្ងៃ​លិច​។​

​មាន​ទីតាំងនៅ​ភាគខាងត្បូង​នៃ​ប្រាសាទអង្គរវត្ត វា​ផ្តល់នូវ​ទិដ្ឋភាព​បែប៣៦០​ដឺក្រេ​ ហ៊ុំព័ទ​ដោយ​​ព្រៃ​ជុំវិញ និង​អាច​គយគន់ថ្ងៃ​លិច​​ពី​​ប្រាសាទ​ដ៏​ល្បីល្បាញនេះ​​។ ទោះជា​យ៉ាងណាក៏ដោយ ដោយសារតែប្រាសាទ​ភ្នំ​បាក់ខែង​ជា​ទីឋាន​គយគន់​ថ្ងៃ​លិច​ពេញ​និយម​បំផុត ភ្ញៀវ​ទេសច​ត្រូវបាន​ណែនាំ​ឱ្យ​មក​រង់ចាំ​ជាមុន។ ​​ទីតាំង​ថ្ងៃ​លិច​ដ៏​ល្អ​មួយទៀត​គឺ ប្រាសាទ​ប្រែ​រូប​ ជា​កន្លែង​ដែល​ទិដ្ឋភាព​លើ​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ និង​ព្រៃព្រឹក្សា​​មិនអាច​បំភ្លេចបាន​​។​

នៅ​មាន​ទៀត​ ភ្នំ​ក្រោម​ដែល​ស្ថិតនៅ​ចម្ងាយ ១២​ គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ខេត្តសៀមរាប ផ្តល់នូវ​កន្លែង​ស្ងប់ស្ងាត់​ជាមួយនឹង​ទេសភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅលើ​បឹង​ទន្លេសាប និង​តំបន់​ជនបទ​ជុំវិញ​។​សម្រាប់​ទស្សនវិស័យ​ប្លែកៗ សូម​ពិចារណា​ការ​ជិះទូក​មើល​ថ្ងៃ​លិច​នៅលើ​បឹង​ទន្លេសាប​។ នៅពេលដែល​ព្រះអាទិត្យ​លិច​ក្រោម​ជើងមេឃ ផ្ទៃមេឃ​រំលេច​ពណ៌​លឿង​ចាំ​ឆ្លុះ​ពី​ទឹក​ដ៏​ស្ងប់ស្ងាត់​នៃ​បឹង​។​មិន​ថា​​ព្រឹក​ព្រលឹម និង​វេលា​ល្ងាច​នោះទេ កន្លែង​ទាំងនេះ​ក្នុង​ខេត្តសៀមរាប​ពិតជា​ផ្ដល់​​បទពិសោធ​យ៉ាង​ពិសេស​ដល់​ភ្ញៀវ​ទេសចរ​គ្រប់ៗ​រូប​៕ ​

Top temples in Siem Reap for unforgettable sunrises and sunsets

Siem Reap, renowned for its ancient temples and rich cultural heritage, offers some of the most breathtaking spots for witnessing the sunrise and sunset. These natural spectacles, framed by the awe-inspiring Khmer architecture, attract travelers and photographers from around the world.

Angkor Wat remains the crown jewel for sunrise enthusiasts. As the first light of day breaks over the temple’s iconic spires, visitors gather at the reflection pools to capture the perfect mirror image. The experience is particularly magical during the rainy season when the colors of dawn are often more vivid.

For those seeking a quieter start to the day, Srah Srang offers a serene alternative. Known as the “Royal Bathing Pool,” this large reservoir reflects the soft hues of the morning sky, providing a peaceful and less crowded setting. As day turns to night, the ancient temples of Siem Reap continue to enchant. Phnom Bakheng, a temple mountain, is a favorite for sunset seekers.

Located just south of Angkor Wat, it offers panoramic views of the surrounding jungle and the distant spires of the famous temple. However, due to its popularity, early arrival is recommended to secure a spot. Another excellent sunset location is Pre Rup, where the view over the vast rice fields and jungle offers a dramatic and unforgettable end to a day of exploration.

For those willing to venture a bit further, Phnom Krom, situated 12 kilometers southwest of Siem Reap, provides a tranquil setting with stunning views over Tonle Sap Lake and the surrounding countryside. For a unique perspective, consider a sunset boat ride on Tonle Sap Lake. As the sun dips below the horizon, the sky is painted in vibrant colors, reflected on the tranquil waters of the lake, offering a perfect conclusion to a day immersed in Cambodia’s natural beauty. Whether you’re an early riser or a sunset chaser, these spots in Siem Reap promise an experience that is as spiritually uplifting as it is visually stunning