អ្នកកាសែត BBC រៀបរាប់បទពិសោធ​ធ្វើដំណើរ​លើវិថី​បុរាណកម្ពុជា​​ ១០០គីឡូម៉ែត្រ​

វិថី​បុរាណខាង​កើត​​​របស់ប្រទេសកម្ពុជាផ្តល់បទពិសោធ​​ការធ្វើដំណើរឆ្លងកាត់ប្រវត្តិសាស្រ្តនៃអាណាចក្រខ្មែរ ដែលមានស្ពានបុរាណ ប្រាង្គ​ប្រាសាទដែលមិនសូវស្គាល់ និងដំណើរផ្សងព្រេង​។អ្នកស្រី Robin Cherry ជាអ្នកនិពន្ធឯករាជ្យយូរឆ្នាំ និងជាអ្នកនិពន្ធសៀវភៅពីរក្បាល សរសេរ​អត្ថបទ​​ម្ហូបអាហារ ការធ្វើដំណើរ និងវប្បធម៌ប៉ុបដែលបង្ហាញនៅក្នុង BBC Travel​។ អ្នកស្រី​​បាន​ចែករំលែក​បទពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ខេត្តសៀមរាប​ក្នុង​អត្ថបទ​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​ក្នុង​កាសែត​ល្បី​ BBC​។

​នៅ​ព្រឹក​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ ខ្ញុំ​បានចេញ​ដំណើរ​ពី​សណ្ឋាគារ Raffles Grand d’Angkor ក្នុង​ខេត្តសៀមរាប ដូច Jackie Kennedy បានធ្វើ​កាលពី​ឆ្នាំ​១៩៦៧​។ មគ្គុទេសក៍​របស់ខ្ញុំ​គឺ ភក្ដី «ក្ដី»​ ជាប្រតិបត្ដិករ​ទេសចរណ៍​របស់​ក្រុមហ៊ុន​ About Asia ហើយ​ខ្ញុំ​បានកំណត់​ធ្វើដំណើរ​​ចម្ងាយ ១០០​ គីឡូម៉ែត្រ​។

វិថី​បុរាណ​​​ខាងកើត ត​ភ្ជាប់​ប្រាសាទអង្គរវត្ត បេង​មាលា និង​ព្រះខ័ន​កំពង់ស្វាយ​។ អាណាចក្រ​ខ្មែរ​ដែល​គ្រប់គ្រង​អាស៊ីអាគ្នេយ៍​ពី​ឆ្នាំ ៨០២-១៤៣១ នៃ​គ​.​ស មាន​ភាពល្បីល្បាញ​ដោយសារ​ប្រាង្គ​ប្រាសាទ និង​បណ្តាញ​ផ្លូវ​ប្រវែង ៣ពាន់​គីឡូម៉ែត្រ​ដែល​លាតសន្ធឹង​ឆ្លងកាត់​ប្រទេស​ថៃ​សម័យ​ទំនើប វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា​។​

​ផ្លូវ​​បុរាណ​​ខាង​កើតមាន​សារៈសំខាន់​ជាពិសេស ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្មែរដ៏​ធំ​ទូលំទូលាយ​​ដែលត្រូវបាន​រក្សា​​នៅ​ដដែល រួមមាន ​ស្ពានប្រាប់ទិស​ ស្រះ ជញ្ជាំង និង​ប្រាសាទ​។ ផ្លូវ​ទាំងនេះ​មាន​សារៈសំខាន់​សម្រាប់​ការដឹកជញ្ជូន​សម្ភារៈ​ដើម្បី​សាងសង់​ប្រាសាទ​ដ៏​ល្បីល្បាញ​របស់​ចក្រភព​។​

​ផ្លូវ​នេះ​ជាទី​ពេញចិត្ត​សម្រាប់​អ្នកជិះ​កង់ និង​អ្នក​ចូលចិត្ត​ប្រាសាទ ហើយ​ការចាប់អារម្មណ៍​លើផ្លូវ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង ជាពិសេស​បន្ទាប់ពីសម្ដេច​​​​នាយករដ្ឋមន្ត្រី​បានដាក់​បញ្ចូល​ប្រាសាទ​​បេង​មាលា និង​ព្រះខ័ន ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។ ខ្ញុំ​ចង់​ចូលទៅ​ទស្សនា​ឧទ្យាន​ជាតិ​​ទាំងនេះ មុនពេល​ដែល​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​។​

​ទោះ​បីជា​កម្ដៅ​​ខែមេសា​មាន​កម្រិត​ខ្លាំង ជាមួយនឹង​សីតុណ្ហភាព​កើនឡើង​ដល់ ៤០​អង្សាសេក្នុង​រដូវ​ប្រាំង តែ​​​យើង​បាន​បន្ត​។ ចំណត​ទីមួយ​របស់​យើង​គឺ​ស្ពាន​កំពង់ក្តី ប្រវែង ៨៦​ម ដែល​សាងសង់​ក្នុង​សតវត្ស​ទី​១២ ក្រោម​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ ស្ពាន​ពណ៌​ច្រែះ ដែល​បង្ហាញ​នៅលើ​ក្រដាសប្រាក់ ៥ពាន់​រៀល​របស់​ប្រទេស​កម្ពុជា ​​តុបតែង​ដោយបង្កាន់ដៃ​ស្ពាន​ រំលេច​​ដូច​នាគ​ក្បាល​ប្រាំបួន ​ជា​សត្វ​ទេវ​កថា​តំណាងឱ្យ​ទឹក និង​ការ​បន្ដ​ពូជ​​។​

​ពេល​យើង​បន្តដំណើរ​ទៅតាម​ផ្លូវដី​ហុយៗ នោះ​យើង​ឆ្លងកាត់​ផ្ទះ​ឈើ កសិករ​កំពុងតែ​ប្រមូល​ផល​​គ្រាប់ស្វាយចន្ទី ដំឡូង​មី និង​ច្រូតស្រូវ​ ហើយ​ក្មេងៗ​លេង​តាមផ្លូវ​លំ​​។ ភាព​ទាក់ទាញ​នៅ​ជនបទ​នៃ​ប្រទេស​កម្ពុជា​ពិត​ជាគួរ​ឱ្យ​ចាប់​អារម្មណ៍​​។​

​ទីបំផុត ​យើង​បាន​ទៅដល់​ព្រះខ័ន ​ជា​ប្រាសាទ​ដែល​មាន​អ្នកទស្សនា​តិចជាង​ប្រាសាទអង្គរវត្ត ដែលក្លាយ​ជា​ទីឋាន​ស្ងប់​សុខ​​។ ថ្វីត្បិតតែ​វត្ថុ​បុរាណ​ត្រូវបាន​ចោរលួច​យ៉ាងច្រើន​កាលពី​អតីតកាល​ក៏ដោយ ក៏​ព្រះខ័ន​នៅតែ​ជាមាន​ភាព​​អច្ឆរិយៈ ដូចជា ចម្លាក់​ទេវកថា​ផ្សេងៗ​​។ ចំណុច​លេចធ្លោ​គឺ​រូបសំណាក​ព្រះ​ចតុមុខ​កម្ពស់ ៩,៥​ម ដែល​ត្រូវបាន​ជួសជុល​ឡើងវិញ ជាមួយនឹងបដិមា​​ព្រះពុទ្ធាមាន​ព្រះភក្ដ្រ​ ៤ ដែល​ត្រូវបាន​ឆ្លាក់​ជា​ប្រាង្គ​ថ្ម ដោយ​ទទួលបាន​ងារ​ជា «​ម៉ូ​ណា​លី​សា នៃ​អាស៊ីអាគ្នេយ៍​»​៕

A 100km Drive into Cambodia’s Ancient Empire

Cambodia’s East Royal Road offers a journey through the Khmer Empire’s history, featuring ancient bridges, lesser-known temples, and off-road adventures. Robin Cherry, a longtime freelance writer and author of two books, has had her work on food, travel, and pop culture featured in BBC Travel. She shared her experience of traveling to Siem Reap in an article for the BBC.

On the morning of my birthday, I set off from the Raffles Grand Hotel d’Angkor in Siem Reap, much like Jackie Kennedy did in 1967.

My guide, Pheakdey “Dey” Sieng from About Asia, and I were set to explore the 100km East Royal Road, connecting the temples of Angkor Wat, Beng Mealea, and Preah Khan Kompong Svay.

The Khmer Empire, which dominated Southeast Asia from 802-1431 CE, is renowned for its temples and its vast 3,000km road network that stretched across modern-day Thailand, Vietnam, Laos, and Myanmar.

The East Royal Road is particularly significant, with the largest collection of intact Khmer infrastructure, including bridges, ponds, walls, and resthouse temples. These roads were essential for transporting materials to build the empire’s iconic temples.

The route is a favorite for dirt bikers and temple enthusiasts, and interest in it is expected to grow, especially after the Prime Minister nominated Beng Mealea and Preah Khan for Unesco World Heritage status. I wanted to visit these sites before they became widely known.

The April heat was intense, with temperatures soaring to 40°C during a heatwave, but we pressed on. Our first stop was the 86m-long Kampong Kdei bridge, built in the 12th century under Jayavarman VII. The rust-colored bridge, depicted on Cambodia’s 5,000 Riel note, is adorned with balustrades shaped like nine-headed nagas, mythical creatures symbolizing water and fertility.

As we continued along the bumpy, dirt road, we passed wooden houses on stilts, farmers tending to their cashew, cassava, and rice fields, and children playing in the dusty streets. The rural charm of Cambodia was on full display.

We eventually arrived at Preah Khan, a temple far less visited than Angkor Wat, giving it an air of secrecy. Despite being heavily looted in the past, Preah Khan remains a marvel, with carved stone swans, garudas, elephants, and nagas. The highlight was the restored 9.5m-high Preah Chahtomukh statue, with four serene Buddha faces carved into stone towers, earning them the title “the Mona Lisas of Southeast Asia.”